នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកផ្ដល់កម្លាំងចិត្ត និងពិនិត្យមើលសកម្មភាពការងារនៃក្រុមការងារវេចខ្ចប់អំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ដើម្បីផ្តល់ជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលដឹកនាំការរៀបចំដោយលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។
ប្រភព៖ ទំព័រហ៊្វេសបុក សម្តេចតេជោ